Friday, February 19, 2021

កម្ពុជា ផ្ទុះកូវីដ១៩​ក្នុងសហគមន៍ជាថ្មីម្តងទៀត ត្រឹម​១០ម៉ោងឆ្លង៣២នាក់


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសនៅ​ព្រឹកថ្ងៃនេះថា កម្ពុជាបានផ្ទុះការឆ្លងកូវីដ១៩ក្នុងសហគមន៍ជាថ្មីទ្រង់ទ្រាយធំ ដោយហៅថា «សហគមន៍២០កុម្ភៈ» បន្ទាប់ពីមានករណីឆ្លងចំនួន ៣២នាក់ ក្នុងរយៈពេលត្រឹម ១០ម៉ោង។


ការផ្ទុះជំងឺនេះ គឺចេញពីក្លឹប N8 (ដោយជនជាតិចិន) ដោយ​សម្តេចបញ្ជាឱ្យ​ស្រាវជ្រាវរកឱ្យឃើញ​នូវអ្នកពាក់ព័ន្ធទាំងអស់នឹងក្លឹបនេះ។ ការរកឃើញ​អ្នកឆ្លងជំងឺនេះ ដោយសារតែមានអ្នកដែលចង់ចេញទៅក្រៅប្រទេស ហើយបានស្នើសុំវិញ្ញាបនបត្រពិនិត្ររកកូវីដ១៩។


សម្តេចតេជោ បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បានបិទតំបន់មួយចំនួនរួចមកហើយ តាំងពីយប់មិញ។ សម្តេច​បាន​អំពាវនាវឱ្យអ្នករស់ក្នុងតំបន់​ដែលត្រូវបានបិទ សហការឱ្យគ្រូពេទ្យយកសំណាក និង​ធ្វើចត្តាឡីស័ក។


គួរបញ្ជាក់ថា នេះ​ជាការផ្ទុះសហគមន៍​លើកទី៣ នៅកម្ពុជា បន្ទាប់ពី ព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

0 Reviews:

Post a Comment