Monday, February 8, 2021

កម្ពុជាទទួលរងឥទ្ធិពលចំនួន២ ក្រសួងប្រាប់​ឲ្យ​ពលរដ្ឋថែរក្សាសុខភាព​ចំពោះ​អាកាសធាតុត្រជាក់នៅពេលព្រឹក --



តាមសេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម នៅថ្ងៃនេះ (៩ កុម្ភៈ) បាន​ឲ្យដឹងថា នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ​២០២១ កម្ពុជានឹងទទួល​ឥទ្ធិពលពីខ្យល់ត្រជាក់ ក្តៅ វិលវល់ ពីរយៈ​កម្ពស់​មក​ផ្ទៃដី, ហើយ​នៅថ្ងៃទី១២-១៦ ខែកុម្ភៈ ឆ្នាំ​២០២១ កម្ពុជានឹងទទួល​ឥទ្ធិពលពីទ្រនុង​សម្ពាធ​ខ្ពស់​ប៉ាស៊ីហ្វិក។

ស្ថានភាពបែបនេះនឹងធ្វើ​ឲ្យ​ តំបន់ទំនាប​កណ្តាល នៅថ្ងៃទី១០-១១ ខែកុម្ភៈ សីតុណ្ហភាពអាច​មានពី ១៩-៣៤អង្សាសេ មានភ្លៀងខ្សោយ​នៅតំបន់ទំនាប​ភាគ​ពាយ័ព្យ និង​តំបន់​ភាគ​ខាង​ត្បូង ហើយ​នៅថ្ងៃទី១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអាចមានពី ១៦-៣១អង្សាសេ ព្រមទាំងអាកាសធាតុត្រជាក់បង្គួរ​នៅពេលព្រឹក។


សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន នៅថ្ងៃទី១០-១១ ខែកុម្ភៈ សីតុណ្ហភាពមានពី ១៨-៣៣អង្សាសេ មានភ្លៀងខ្សោយ​នៅ​ខ្ពង់រាបឦសាន និង​ខាងកើត, ហើយ​នៅថ្ងៃទី១២-១៦ ខែកុម្ភៈ សីតុណ្ហភាព​មានពី១៥-៣១អង្សាសេ មានអាកាសធាតុ​ត្រជាក់បង្គួរ​នៅពេលព្រឹក។

ដោយ​ឡែក​នៅ​តំបន់មាត់សមុទ្រ ពីថ្ងៃទី១០-១១ ខែកុម្ភៈ សីតុណ្ហភាពមានពី ២០-៣២អង្សាសេ មានភ្លៀងខ្សោយ, នៅថ្ងៃទី១២-១៦ ខែកុម្ភៈ សីតុណ្ហភាពមានពី ១៨-៣២អង្សាសេ ហើយ​អាកាសធាតុត្រជាក់បន្តិច​នៅពេលព្រឹក៕



0 Reviews:

Post a Comment