Tuesday, February 9, 2021

ថ្ងៃនេះ រកឃើញ​ករណីវិជ្ជមានកូវីដ​១៩​ចំនួន២នាក់ ជាអ្នកដំណើរ​មក​ពីអាមេរិក និង​ចិន


តាមការ​ប្រកាស​របស់ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​បាន​ឲ្យដឹងថា កម្ពុជា​បានរកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ចំនួន​២នាក់ និង​ជា​សះស្បើយ​១នាក់។

អ្នកដែលរកឃើញ​វិជ្ជមាន​ទាំង​២នាក់នេះ ម្នាក់ជា​ស្រ្តីជនជាតិ​ខ្មែរ អាយុ​១៩ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ជាអ្នក​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក និង​ម្នាក់ទៀតជាស្រ្តីជនជាតិចិន អាយុ២៦ឆ្នាំ ជាអ្នកដំណើរ​មក​ពីប្រទេសចិន។

ដោយ​ឡែកអ្នកជា​សះស្បើយ​ម្នាក់ គឺជាបុរស​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ​២៤ឆ្នាំ ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ បាន​មក​ដល់​កម្ពុជា​កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២១៕




0 Reviews:

Post a Comment