សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃទី១៥ កុម្ភៈ បានបញ្ជាឲ្យបកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោយរកឃើញថាបានប្រព្រឹត្តអំពើពុករលួយដោះលែងមេខ្យល់នាំពលករមកពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីគេចពីការធ្វើចត្តាឡីស័ក។
ក្រៅពីបកស័ក្តិនិងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ សម្តេចតេជោក៏បានបញ្ជាឲ្យអភិបាលខេត្តបាត់ដំបង និងលោកអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការតាមផ្លូវច្បាប់ថែមទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះ៕
0 Reviews:
Post a Comment