Monday, February 15, 2021

ពលករ២នាក់លាក់ខ្លួនក្នុងរថយន្តដឹកផ្លែឈើឆ្លងដែនពីថៃមកកម្ពុជា


កាលពីថ្ងៃទី១៥ ខែកុម្ភៈ  ឆ្នាំ២០២១ កងកម្លាំងចម្រុះនៅច្រកទ្វារអន្តរជាតិដូងរួម និងទាហានថៃ បានធ្វើការឆែកឆេក្នុងរថយន្តដឹកផ្លែឈើ១គ្រឿងមានស្លាកលេខ ត្បូងឃ្មុំ ៣ A-០៥៤៩ ឃើញមានបង្កប់ពលករមកពីប្រទេសថៃ ចំនួន០២នាក់ ក្នុងនោះ​មានម្នាក់ជាជនជាតិខ្មែរ និង​ម្នាក់ទៀតជាជនជាតិវៀតណាម។

បន្ទាប់ពីធ្វើការឆែករួច ពលករទាំងពីរនាក់បានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ចំណែកឯអ្នកបើកបររថយន្ត និងព្រូ ត្រូវបញ្ជូនទៅអោយអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធី។


គួរ​បញ្ជាក់ដែរថា ករណីលួចឆ្លងដែនដើម្បីគេចពីកន្លែងធ្វើចត្តាឡីស័កនេះ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ក៏មានពលករខ្មែរម្នាក់បាន​ជាន់មីនផ្ទុះដាច់ជើងម្ខាង ក្រោយពីគេបានលួចឆ្លងដែន ដោយ​ដើរកាត់តាមព្រៃនៅក្បែរច្រកអន្តរជាតិប៉ោយប៉ែត៕

0 Reviews:

Post a Comment