Sunday, February 14, 2021

ឪពុកចុងចាប់រំលោភកូនចុងជាច្រើនដង រួចគំរាមបង្ហោះវីដេអូ ឥឡូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ


កណ្តាល - បុរសជាឪពុកចុងម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ នៅ​ចំណុច​ភូមិ​លេខ៤ សង្កាត់​ស្វាយរលំ ក្រុង​តាខ្មៅ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភកូនចុងជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទលើបណ្តាញសង្គម។


បុរសជាឪពុកចុងត្រូវបានបញ្ជាក់ថា មានឈ្មោះ ទេព តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។


សមត្ថកិច្ចបានឲ្យដឹងថា ករណីចាប់រំលោភនេះ គឺបាន​កើត​ឡើង​ចាប់តាំងពីដើមខែមិថុនា ឆ្នាំ​២០២០ ដោយ​ជនសង្ស័យ​បាន​ធ្វើសកម្មភាពរំលោភកូនចុងជាបន្តបន្ទាប់ ព្រមទាំងបានថតវីដេអូទុកគំរាមទៀត ។ ដោយ​ទ្រាំមិនបាន ជនរងគ្រោះ​ក៏​បានទម្លាយ​រឿងនេះ​ប្រាប់ទៅម្តាយ ប៉ុន្តែម្តាយនាងគ្រាន់តែស្តីបន្ទោសឪពុកចុងរូបនោះប៉ុណ្ណោះ ហើយ​ក្រោយ​មក​ជនរងគ្រោះខ្លាចជនសង្ស័យ​ធ្វើបាបទៀត ក៏​បានរត់ទៅរស់នៅជាមួយសាច់ញាតិនៅឯខេត្តព្រៃវែង។


លុះក្រោយមកឪពុកបង្កើតរបស់ជនរងគ្រោះ ក៏​បានហៅជនរងគ្រោះមកនៅជាមួយនៅឯស្រុកស្អាង ខេត្តកណ្តាល ហើយ​បាន​ឲ្យ​ជនរងគ្រោះទៅយកខោអាវ ហើយ​នៅពេលទៅយកខោអាវនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ក៏បានជួបជាមួយឪពុកចុង ហើយ​ឪពុកចុងរូបនោះបានវាយនាងទៀត ទើបនាងទៅដាក់ពាក្យ​បណ្តឹង។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះមែន ប៉ុន្តែមិនបានចាប់រំលោភនោះទេ គឺដោយសារការព្រមព្រាងត្រូវរ៉ូវគ្នា។

យ៉ាងណាក៏ដោយ បច្ចុប្បន្នជនសង្ស័យត្រូវ​បាន​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី៕

0 Reviews:

Post a Comment