Sunday, February 14, 2021

សម្តេចតេជោ​ដាក់​បញ្ជា​ឲ្យ​រកមេក្លោងនាំពលករមកពីថៃ ធ្លាយ​មក​ដល់ខេត្តតាកែវ

 

តាម​សារ​តេឡេក្រាមកាលពីរសៀលថ្ងៃម្សិលមិញ (១៤ កុម្ភៈ) ​​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ដាក់​​បទ​បញ្ជា​ឲ្យមានការរឹត​បន្តឹង​ច្រក​តាមព្រំដែនឲ្យ​បានហ្មត់ចត់បន្ថែមទៀត​​​ ក្រោយ​មាន​ពលករ​ខ្មែរ​​​មក​ពី​ថៃ ​ត្រូវ​បាន​ឃាត់​ខ្លួន​​​​នៅ​ខេត្ត​តាកែវ ​ដោយ​មិន​បាន​ធ្វើ​ចត្តាឡី​ស័ក​នៅ​ច្រកព្រំដែន​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល។


សម្តេចតេជោ​ក៏​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ត្រូវ​រក​មេខ្លោង ឬ​មូលហេតុ​យ៉ាង​ណា ទើប​ពលករ​ទាំង​នោះ​អាច​ធ្វើ​ដំណើរ​រាប់សិប​គីឡូម៉ែត្រធ្លាយ​មកដល់​ខេត្តតាកែវ ដោយ​មិន​បាន​ធ្វើ​ចត្តាឡីស័ក​បាន​ត្រឹម​ត្រូវ ដែល​វាជា​ហានិភ័យ​​អាច​បង្ក​ការ​ឆ្លង​រាលដាល​ចូលសហគមន៍​សារជា​ថ្មី។

“ហេតុអី​ឲ្យ​ធ្លាយ​របៀបនេះ ត្រូវ​សួរ​​ចម្លើយ អ្នកណា​នាំ​ផ្លូវ ដើម្បី​ចាត់ការ​មេខ្លោង​ទៀត បើ​មិន​ចឹង​មិនទេ អន្តរាយ​ជា​មិន​ខាន

សម្តេច​តេជោ​ក៏​ឲ្យ​កម្លាំង​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ត្រួត​ពិនិត្យ​ច្រក​ចេញ​ចូល រៀបចំ​កម្លាំង​ល្បាតឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត។



0 Reviews:

Post a Comment