ក្រសួងទេសចរណ៍បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុងឆ្នាំ២០២១នេះនៅខេត្តព្រះសីហនុ ក្រោយលើកពេលមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។
តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ពិធីបុណ្យសមុទ្រនៅឆ្នាំនេះ នឹងរៀបចំឲ្យកាន់តែពិសេសជាងឆ្នាំមុនៗ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានថ្លែងថា យោងតាមលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី៩ កុម្ភៈ បុណ្យសមុទ្រឆ្នាំនេះ នឹងប្រារព្ធនៅឆ្នេរពយជំទាវម៉ៅ ចម្ងាយ ១៣ គីឡូម៉ែត្រនៅឆ្នេរព្រៃនប់ដែលក្រសួងទេសចរណ៍គ្រោងនឹងប្រែក្លាយជាតំបន់ទេសចរណ៍ពេញនិយមថ្មីនៅក្នុងខេត្ត។
យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ទោះបីរាជរដ្ឋាភិបាលរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះក៏ពិតមែន ប៉ុន្តែគឺត្រូវប្រកាន់ខ្ជាប់ឲ្យបានម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ការអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោជាប់ជានិច្ច និងត្រូវរួមគ្នាអនុវត្តឲ្យបានហ្មត់ចត់បំផុត៕
0 Reviews:
Post a Comment