Sunday, February 14, 2021

កូវីដ១៩៖ ថ្ងៃនេះកម្ពុជាគ្មានករណីឆ្លងថ្មី និង​គ្មានករណីជា​សះស្បើយ


តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​បាន​ឲ្យដឹងថា កម្ពុជា​គ្មាន​ករណីឆ្លងវីរុស​កូវីដ​១៩ថ្មីទេ ហើយ​ក៏​គ្មាន​ករណីជា​សះស្បើយដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕




0 Reviews:

Post a Comment