Friday, January 15, 2021

អ្នក​រស់​នៅ​ស្រុកភ្នំស្រួចសូមប្រុងប្រយ័ត្ន! ព្រោះមានសត្វក្របីមួយក្បាលដេញវ័ត្តប្រជាពលរដ្ឋ

 

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បាន​ស្នើ​ដល់បងប្អូនប្រជាពលរដ្ឋ​រស់​នៅ​ស្រុ​ក​ភ្នំស្រួចប្រុងប្រយ័ត្ន ក្រោយ​ពីមាន​សត្វក្របីមួយក្បាល បាន​រត់ដេញវ័ត្តប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដំណាក់ត្រាច ឃុំដំបូករូង កាលពីព្រឹកមិញ។

តាមការបញ្ជាក់ពីម្ចាស់សត្វក្របីឈ្មោះ ផូ លាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ថា កាលពីថៃ្ងទី១០ ខែមករា ឆ្នាំ២០២១ គាត់បានទិញក្របីឈ្មោល​១ក្បាលពីខេត្ដកោះកុង ដើម្បីយកមកចិញ្ចឹម ប៉ុន្ដែពេលដឹកមកដល់ផ្ទះបាន៤ថៃ្ង ស្រាប់តែក្របីនេះ មានសភាពកាចសាហាវដេញជល់ដេញវ័ត្ដប្រជាពលរដ្ឋក្នុងភូមិ ពិសេសគាត់ជាម្ចាស់ដែលបានដាក់ស្មៅឲ្យ​វា ក៏ត្រូវវាជល់ផងដែរ ។


បច្ចុប្បន្នក្របីមួយក្បាលនេះវាបានបោលចូលព្រៃខាងក្រោយភូមិ៕

0 Reviews:

Post a Comment