ដោយសង្កេតឃើញមានការឆ្លងកូវីដ១៩ ក្នុងអំឡុងពេលដែលបងប្អូនពលករនៅប្រទេសថៃ ធ្វើដំណើរវិលត្រឡប់មកវិញដោយលួចលាក់ និងខុសពីបំរាមអាជ្ញាធរថៃនោះ នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមបន្តស្នាក់នៅក្នុងប្រទេសថៃបន្តទៀត និងចៀសវាងចល័តពីកន្លែងមួយ ទៅកន្លែងមួយ។
បើតាមគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានបញ្ជាក់ថា ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩នេះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជក និងពលករបរទេស ដែលបានកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ។ ផ្ទុយទៅវិញ បងប្អូនពលករដែលចល័តពីកន្លែងមួយ ទៅកន្លែងមួយ ឬមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ គឺប្រឈមនឹងហានិភ័យខ្ពស់ពីការឃាត់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងប្រឈមលទ្ធភាពឆ្លងជំងឺកូវីដ១៩ខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរវិលត្រឡប់នេះ
0 Reviews:
Post a Comment