Friday, January 15, 2021

បង្រ្កាបគ្រឿងញឿនឆ្លងដែន! កម្ពុជាចាប់បានមនុស្ស២នាក់ និង​គ្រឿងញៀន៤១គីឡូក្រាម ខណៈឡាវ​ចាប់បានរថយន្ត៥គ្រឿង និង​មនុស្ស​មួយចំនួន

សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា កាលពីវេលាម៉ោង​ប្រមាណ៨យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២១ កម្លាំង​មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ​កម្លាំង​ស្នងការនគរបាល​ខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការ​បង្រ្កាប​ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ​ចំណុច​ស្ពានទី២ (ច្រករបៀង) ក្នុង​ភូមិ​អូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ចម្ងាយ​ប្រមាណ២គីឡូម៉ែត្រ​ពី​ច្រក​ទ្វារអន្តរជាតិត្រពាំងគ្រៀល ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន២នាក់។


ប្រតិបត្តិការនោះ សមត្ថកិច្ច​ក៏​បានចាប់យកវត្ថតាង គ្រឿងញៀនមេតំហ្វេតាមីន (ICE) ចំនួន ៤១ កញ្ទប់ធំ ​ស្មើរទម្ងន់ប្រមាណ ​៤១គីឡូក្រាម ដែលជនល្មើសទម្លាក់​​ទុកក្នុងព្រៃផងដែរ។

.ដោយ​ឡែក​នៅ​ឯខាងភាគីឡាវឯណោះវិញ គេ​ក៏​បានឃាត់​រថយន្ត​ចំនួន​៥គ្រឿង និង​មនុស្ស​មួយ​ចំនួនផងដែរ ហើយពេល​នេះ គេ​កំពុងធ្វើការ​ស្រាវជ្រាវ​រកមេខ្លោង និង​គូរកន​ដែលបានរត់គេចខ្លួន៕

0 Reviews:

Post a Comment