តាមរបាយការណ៍របស់អង្គការ WWF Cambodia បានឲ្យដឹងថា ដូល (Dhole) ដែលជាសត្វឆ្កែព្រៃមួយប្រភេទ ត្រូវគេចាត់ទុកជាប្រភេទសត្វរងគ្រោះជិតផុតពូជនោះ ត្រូវគេរកឃើញថាវាបានរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា។
បើតាម WWF បច្ចុប្បន្នេះ សត្វដូលនៅលើពិភពលោក គឺនៅសេសសល់ប្រមាណតិចជាង ២ ៥០០ក្បាលប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ វត្តមានរបស់សត្វឆ្កែព្រៃប្រភេទនេះ ដែលមានឈ្មោះវិទ្យាសាស្ត្រ Cuon alpinus នៅតំបន់ជួរភ្នំក្រវាញ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងអភិរក្សបរិស្ថានប្រកបដោយប្រសិទ្ធភាព ដែលនឹងធ្វើឱ្យចំនួនសត្វព្រៃកម្រ ជិតផុតពូជ មានការកើនឡើង៕
0 Reviews:
Post a Comment