Monday, January 18, 2021

រដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពនឹងកើនដល់៣៩អង្សារ --.

ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា រដូវប្រាំង​នៅ​ក្នុង​ឆ្នាំ​២០២១នេះ នឹងចាប់ផ្តើម​ពីខែមីនា ដល់ខែមេសា ដោយ​ធាតុអាកាសនឹង​កើន​កម្តៅជា​បន្ត​បន្ទាប់ ដោយ​អាច​នឹង​កើន​ខ្ពស់​បំផុត​ក្នុង​រង្វង់ ៣៩អង្សាសេ។

ដោយ​ឡែក​រដូវវស្សានៅ​ក្នុង​ឆ្នាំ​២០២១វិញ អាច​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី១ នៃខែឧសភា ដោយ​របាយ​ទឹក​ភ្លៀងអាច​មាន​កម្រិតពីមធ្យម​ទៅច្រើន។

យ៉ាងណាក៏ដោយ ក្នុង​សេចក្តីជូនដំណឹងនោះ ក្រសួងបានស្នើ​ដល់​បងប្អូនប្រជាពលរដ្ឋប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល​ដែលនៅ​ឆ្ងាយ​ពីប្រភពទឹក ព្រោះថា បរិមាណទឹកភ្លៀង​ដែលធ្លាក់មក គឺមិនសមល្មម​ក្នុង​ការ​ប្រើប្រាស់ ឆ្លើយ​តប​តាម​តម្រូវ​ការ​ភ្លាមៗនោះទេ៕




0 Reviews:

Post a Comment