តាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ដែលរដ្ឋាភិបាលចិនផ្តល់ជាជំនួយនោះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅកំឡុងខែកុម្ភៈ ចំនួន ៣០ម៉ឺនដូស ជាដំណាក់កាលដំបូង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១សប្តាហ៍កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទទួលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន១លានដូស ដើម្បីចាក់ជូនមនុស្សចំនួន ៥០ម៉ឺននាក់៕
0 Reviews:
Post a Comment