ក្នុងកិច្ចប្រជុំជាមួយអភិបាលរងខេត្តកណ្តាលកាលពីថ្ងៃម្សិលមិញ អង្គការមូលនិធិបង្ការរបួុសអាស៊ីចង់ឲ្យឡានដឹកកម្មករទាំងអស់ក្នុងខេត្តកណ្តាល និងទូទាំងប្រទេសកម្ពុជាមានការផ្លាស់ប្តូរទៅជាប្រភេទឡានដែលមានលក្ខណះស្តង់ដាសម្រាប់ដឹកកម្មករវិញ ដើម្បីការពារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជយថាហេតុលើកម្មករ។
ចំពោះការលើកឡើងនេះ អភិបាលរងខេត្តកណ្តាលបានថ្លែងថា ឡានដែលដឹកកម្មករសព្វថ្ងៃមិនទាន់មានលក្ខណះគ្រប់គ្រាន់នៅឡើយទេសម្រាប់ដឹកកម្មករប្រកបដោយសុវត្ថិភាព តែយ៉ាងណា បញ្ហានេះនឹងយកទៅពិភាក្សាជាមួុយដៃគូពាក់ព័ន្ធដើម្បីជំរុញឲ្យមានដំណោះស្រាយបានឆាប់រហ័ស៕
0 Reviews:
Post a Comment