Monday, January 25, 2021

ចាប់ពីថ្ងៃស្អែក សីតុណ្ហភាពនឹងត្រឡប់មករកភាពធម្មតាវិញ ខណៈ​តំបន់ខ្លះអាចមានខ្យល់ខ្លាំង និងធ្លាក់ភ្លៀង


តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ដែលធ្វើការព្យាករណ៍​អាកាសធាតុ​ពីថ្ងៃទី២៧ មករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​បង្ហាញថា ក្នុងរយៈ​ពេលនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាបកណ្តាល សីតុណ្ហភាពអាចមានពី ១៨ ទៅ​ដល់ ៣៣អង្សាសេ ហើយ​នៅថ្ងៃទី២៧-២៩ ខែមករា នឹងមាន​ភ្លៀង​ចន្លោះៗបន្តិចបន្តួច ពីផ្សែងក្រូច ទៅខ្សោយ​នៅ​តំបន់​ទំនាប​ភាគ​ខាងត្បូង។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាព​អាចមានពី ១៧ ទៅ ៣២អង្សាសេ ហើយ​នៅថ្ងៃទី២៩-៣០ ខែមករា អាចនឹងមានខ្យល់ខ្លាំង​នៅ​តំបន់​ខ្ពង់រាប​ភាគខាងកើត។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ សីតុណ្ហភាព​នឹងមានពី ១៩ ទៅ ៣០អង្សាសេ ហើយ​នៅថ្ងៃទី២៧-៣០ ខែមករា នឹងមានភ្លៀងផ្គររន្ទះ ពីខ្សោយ ទៅច្រើនបង្គួរ៕



0 Reviews:

Post a Comment