ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោកស្រី DEVYANI UTTAMKHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាតែងតាំងថ្មីបានបញ្ជាក់ថា ក្រោយពីមានសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋាភិបាលឥណ្ឌានឹងបញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ព្រមទាំងសម្ភារៈសុខាភិបាលមួយចំនួនទៀត មកផ្តល់ឲ្យប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ។
តាមការបញ្ជាក់ពីលោកស្រីឯកអគ្គរដ្ឋទូត មកដល់ពេលនេះ ឥណ្ឌាកំពុងតែធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ថាតើក្រសួងសុខាភិបាលកម្ពុជា ត្រូវការអ្វីខ្លះ ដែលឥណ្ឌាអាចផ្តល់ជូនបាន។
ដោយឡែកលើវិស័យសុខាភិបាលនេះ អ្នកវិនិយោគឥណ្ឌាផ្នែកសុខាភិបាល ក៏មានបំណងធ្វើការវិនិយោគផ្នែកសុខាភិបាលផងដែរ ជាពិសេសទាក់កំពុងពិចារណាលើលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យខេត្តប្រទេសកម្ពុជា។
គួររំលឹកថា នៅក្នុងជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា៕
0 Reviews:
Post a Comment