Monday, January 25, 2021

កូវីដ១៩ ៖ ថ្ងៃនេះមានករណីវិជ្ជមាន២នាក់ និង​ជាសះស្បើយ ៣នាក់


តាម​សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២១នេះបាន​បញ្ជាក់ថា គេបានរកឃើញ​ករណីវិជ្ជមានវីរុស​កូវីដ​១៩​ចំនួន២ករណីថ្មី។

ករណីឆ្លងថ្មី២ករណីនេះ ១ករណីគឺជាបុរស​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ​២៤ឆ្នាំ ស្នាក់​នៅ​ខេត្តព្រះសីហនុ ជាអ្នកដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សឹង្ហបូរី បាន​មក​ដល់​កម្ពុជា​នៅថ្ងៃទី១២ ខែមករា ឆ្នាំ​២០២១ ហើយ​ករណីរកឃើញ​វិជ្ជមានវីរុស​កូវីដ​១៩ គឺនៅពេល​ធ្វើ​តេស្ត​វត្ថុសំណាក​លើកទី២។

ចំណែក​១ករណីទៀត គឺស្រ្តីជនជាតិខ្មែរ អាយុ​២៣ឆ្នាំ ស្នាក់​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បានធ្វើដំណើរ​មក​ពីប្រទេសថៃ និង​មក​ដល់​កម្ពុជា​នៅថ្ងៃទី១២ ខែមករា ឆ្នាំ​២០២១ ហើយ​ការរកឃើញ គឺនៅពេលធ្វើតេស្ត​សំណាក​លើកទី៣។

ចំណែកករណីជាសះស្បើយ​ចំនួន ៣នាក់ គឺមាន ២នាក់ជាអ្នកដំណើរ​ចូល​មក​កម្ពុជា និង១នាក់ទៀត​ជាពលករធ្វើដំណើរ​មក​ពី​ប្រទេសថៃ៕





0 Reviews:

Post a Comment