ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់ជល់មាន់ ) ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិ ព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ដោយនាំខ្លួនមនុស្សចំនួន ៨ នាក់ មកកាន់ស្នងការដ្ឋាន ។
ក្នុងនោះ សមត្ថកិច្ចក៏ដកហូតវត្ថុតាងរួមមាន ៖
- សង្វៀនសម្រាប់ជល់មាន់ ចំនួន ០២
- មាន់ជល់ចំនួន ០២ ក្បាល
- ស៊ុមសម្រាប់ក្រុងមាន់ចំនួន ០៣
- ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន ០១
- ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន ០១
- ម៉ូតូចំនួន ១១ គ្រឿង
នៅពេលនេះសមត្ថកិច្ចនៃការិយាល័យជំនាញកំពុងរៀបចំចាត់ការតាមផ្លូវច្បាប់៕
0 Reviews:
Post a Comment