Wednesday, January 27, 2021

ជនជាតិវៀតណាម ៣នាក់ ឆ្លងដែនពីថៃខុសច្បាប់ចូល​កម្ពុជា ត្រូវ​​​បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយធ្វើចត្តាឡីស័ក

 

បាត់ដំបង - កាលពីរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​រៀបចំបញ្ជូនជនជាតិវៀតណាមចំនួន០៣នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។


ជនជាតិវៀតណាមទាំងនេះ បាន​ធ្វើដំណើរពីប្រទេស​ថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបានដាក់ឲ្យ​ពួកគាត់ធ្វើចត្តា ឡីស័ករយៈពេល១៤ថ្ងៃ។

បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅ ពួកគាត់មិនមានករណី Covid-19 (អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនី តិវិធី៕



0 Reviews:

Post a Comment