Sunday, January 3, 2021

ពលករមកពីថៃមិនធ្វើចត្តាឡីស័ក សមត្ថកិច្ច​ចុះ​ទៅចាប់ដល់ផ្ទះ នាំទាំងគ្រួសារ​យក​មក​ធ្វើ​ចត្តាឡីស័ក ---

កម្លាំង​អធិការរដ្ឋាននគរបាលក្រុងសំរោង នៃខេត្ត​ឧត្តរមានជ័យ កាលពីថ្ងៃទី៣ មករា ម្សិលមិញ បានសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករ ម្នាក់ដែលមានឈ្មោះ ចាំ សួង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង រួមទាំងសមាជិកគ្រួសារសរុបចំនួន៨នាក់ យក​មក​ធ្វើចត្តាឡីស័ក នៅ​មណ្ឌលធ្វើចត្តាឡីស័ក ក្នុងស្រុកអន្លង់វែង។


ការចុះ​ទៅនាំយកទាំងពលករ និង​គ្រួសារ​មក​ធ្វើចត្តាឡីស័កនេះ គឺក្រោយ​ពីពលករដែលមានឈ្មោះ ចាំ សួង បានវិលត្រលប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី)វិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ហើយមិនបាននៅធ្វើចត្តាឡីស័ក្តិ និងបានមកផ្ទះរបស់ខ្លួននៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង តែម្តង។


ជាមួយ​គ្នា​នេះ អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ដឧត្តរមានជ័យ ក៏​បានធ្វើ​ការអំពាវនាវ ដល់បងប្អូនប្រជាពលករទាំងអស់ដែលវិញត្រឡប់មកពីក្រៅប្រទេស ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យ​បានដាច់ខាត ហើយ​ក៏​អំពាវនាវដល់បងប្អូននៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក ខេត្ត បើបានដឹងរឺមានពត៌មានថា មានបងប្អូនប្រជាពលករមកពីក្រៅប្រទេស មកដល់មូលដ្ឋាន មិនបានឆ្លងកាត់ វិធានសុខាភិបាល (ចក្ដាឡីស័ក រឺ មិនបានពិនិត្យ សំណាក) ឆាប់រាយការណ៍បន្ទាន់មក អាជ្ងាធរ ភូមិ ឃុំ រឺ នគរបាលប៉ុស្តិរដ្ឋបាលអោយបានឆាប់បំផុត៕





0 Reviews:

Post a Comment