Sunday, January 3, 2021

ក្រោយថ្ងៃឆ្លងឆ្នាំ ក៏​នៅ​មាន​ភ្ញៀវទសចរដើរកម្សាន្ត រហូត​ជាង១៧ម៉ឺននាក់

ទោះបីជាថ្ងៃឆ្លងឆ្នាំសកលបានកន្លងទៅហើយក្ដី ក៏ភ្ញៀវទេសចរមួយចំនួននៅតែបន្តដំណើរកម្សាន្តរបស់ខ្លួន នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសទៀត ដោយគិត​ត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កម្ពុជាបន្តទទួលបានភ្ញៀវទេសចរចំនួន ១៧៥,៣៨៦ នាក់។ នេះ​បើតាម​ការ​បញ្ជាក់របស់​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​កាលពី​រសៀលថ្ងៃទី៣ មករា ម្សិលមិញ។

ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំង​ជាង ១៧ម៉ឺននាក់នោះ  ភ្ញៀវជាតិមានចំនួន ១៧៣,០០៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៣៨១ នាក់។

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបចំនួន ៦៩៩,៧២៤ នាក់ និងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២១,៦៧៦ នាក់។ សរុបរយៈពេល៣ថ្ងៃនេះ (៣១ ធ្នូ ២០២០ ដល់ ០២ មករា ២០២០) មានចំនួន ១,០៩៦,៧៨៦ នាក់៕





0 Reviews:

Post a Comment