កាលពីវេលាម៉ោងប្រមាណ៧ និង៣០នាទីយប់មិញ (៣ មករា ២០២១) មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតនៅឡើងនៅចំណុចក្បែរស្ពានកំពង់បាយ ក្រុងកំពត ដោយរថយន្តចំនួន៤គ្រឿងបានបុកគ្នា ធ្វើឲ្យមានការកកស្ទះចរាចរអស់រយៈពេលប្រមាណជិតមួយម៉ោង។
តាមប្រភពបានឲ្យដឹងថា នៅមុនពេលគ្រោះថ្នាក់កើតឡើង គេឃើញរថយន្តធុនធំមួយគ្រឿង បើកមកពី ទិសខាងកើត ដោយល្បឿនយ៉ាងលឿន សំដៅឡើងស្ពាន, ស្របពេលនោះ ស្រាប់តែមានរថយន្ត ម៉ាកព្រូស មួយគ្រឿង មកពីទិសខាងត្បូង បម្រុងបត់ឡើងស្ពាន ក៏ត្រូវរថយន្តធុនធំ បុកពេញទំហឹង ហើយរថយន្តព្រូស វិលប៉ះរថយន្តម៉ាកម៉ូនីង មួយគ្រឿង កំពុងបើកចុះពីស្ពាន រួចរថយន្តម៉ូនីង ប៉ះជាមួយរថយន្ត ភីកអាប់ មួយគ្រឿងទៀត ទើបអស់ល្បឿនរៀងខ្លួន។
មន្ត្រីនគរបាលចរាចរខេត្តកំពត បានបញ្ជាក់ថា ក្រោយពិនិត្យតាមរយៈ កាមេរ៉ាសុវត្ថិភាព ឃើញថា រថយន្តធុនធំដឹកថ្ម បានប្រើប្រាស់លើសល្បឿនកំណត់ ចំណែករថយន្ត តូយ៉ូតាព្រូស ក៏បំពានច្បាប់ ស្តីពីការបើកបរ ផងដែរ៕
0 Reviews:
Post a Comment