Wednesday, December 30, 2020

ខ្យល់កន្រ្តាក់យប់មិញ បណ្តាល​ឲ្យ​ផ្ទះ​២០ខ្នង​នៅ​ស្រុកព្រៃនប់ខូច​ខាត ---

បើ​តាម​មន្ត្រីស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​ខ្យល់​កន្ត្រាក់បាន​បោក​បក់​មក​លើ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ ជាង ២០ ខ្នង រង​ការខូចខាត​។​

តាម​​មន្ត្រី​មូលដ្ឋានថា ជារៀងរាល់ឆ្នាំ​​ខ្យល់​តែបក់ពី​ទិស​ខាងជើង ភ្នំ​កំចាយ ហើយបាន​វាយប្រហារ មកលើ​ឃុំ​មួយចំនួន តាមផ្លូវ​ជាតិ​លេខ​៣ (​វាលរេញ​-​កំពត​) ហើយ​​គ្រាន់តែ​ឆ្នាំ​ខ្លះ ធ្ងន់ធ្ងរ និង​ឆ្នាំ​ខ្លះ មិនសូវ​ធ្ងន់ធ្ងរ ។

យ៉ាងណាក៨ដោយ ​រដ្ឋបាល​ស្រុកព្រៃនប់ ក៏​បានធ្វើ​ការ​អំពាវនាវ​ដល់បងប្អូន​ពលរដ្ឋ ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៣ ចំនួន ៣ ឃុំ មាន​ឃុំ​សាមគ្គី​, ឃុំ​ទឹកថ្លា​,​និង​ឃុំ​ទឹកល្អក់ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ខ្យល់ព្យុះ​កន្ត្រាក់ ដែល​តែង​កើតមាន ជា​រៀងរាល់ឆ្នាំ នា​រដូវរំហើយ ជាពិសេស ក្មេងៗ​, ចាស់ជរា និង​ជនពិការ ងាយ​រងគ្រោះ ៕

.




0 Reviews:

Post a Comment