លោកវរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានថ្លែងថា ក្រោមបញ្ជាចង្អុលបង្ហាញពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះឡោមព័ទ្ធតាមចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ប៉ូលីសនាយរងព្រហ្មទណ្ឌកំរិតស្រាលនៅរាជធានីភ្នំពេញ ហើយបានគេចខ្លួនរត់ចូលព្រៃក្នុងទឹកដីស្រុកកោះញែកខេត្តមណ្ឌលគិរីនោះ ក្រោយទទួលព័ត៌មានថា ខ្មាន់កាំភ្លើងបានគេចខ្លួនមកដល់ខេត្តស្ទឹងត្រែង។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថកំពុងឡោមព័ទ្ធភូមិសាស្រ្តឃុំក្បាលរមាស ស្រុកសេសាន ដើម្បីចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕
0 Reviews:
Post a Comment