តាមប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី៧ មករានេះ បានឲ្យដឹងថា គេបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ចំនួន២ករណីថ្មី ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។
ពលករទាំង២នាក់នោះ ម្នាក់ជាបុរស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២ មករា ឆ្នាំ២០២១, ចំណែកម្នាក់ទៀត ជាបុរស អាយុ២៥ឆ្នាំ ស្នាក់នៅ ភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩សរុបទាំងអស់ចំនួន ៣៨៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៣នាក់៕
0 Reviews:
Post a Comment