Thursday, January 14, 2021

​ជំនួយការផ្ទាល់សម្តេចតេជោ ព្រួយ​បារម្ភពីសុវត្ថិភាពក្នុងការ​រស់នៅ ក្រោយ​​ចោរ​កាច់កញ្ចក់រថយន្ត និង​យកដុំថ្មគប់បំបែក​កញ្ចក់ទៀត

 


តាម​រយៈ​សារ​ដែល​ត្រូវ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាលពីព្រឹកមិញ​ លោក ដួង តារា ដែល​គេ​ដឹងថា គឺជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែង​ការ​ព្រួយ​បារម្ភចំពោះសុវត្ថិភាពរស់នៅ ក្រោយ​ពី​ក្រុមចោរ​បានកាច់កញ្ចក់ឡានរបស់លោកទាំងសងខាងកាលពីយប់មិញ ពេលចតនៅខាងមុខ​ផ្ទះ ព្រមទាំង​យកដុំថ្ម​មក​គប់កញ្ចក់ឡានរបស់លោកថែមទៀត។

លោក ដួង តារា បាន​សរសេរ​នៅ​លើ​បណ្តាញសង្គមថា «ខ្ញុំសារកាមេរ៉ា​មេីយប់មិញរវាងម៉ោង​ 1:30 យប់​ មានចោរពាក់ម៉ាស់​ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង​ ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ... ។  កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ​ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ...»





0 Reviews:

Post a Comment