Thursday, January 14, 2021

ឆ្នាំ២០២០ដែលជាឆ្នាំផ្ទុះជំងឺកូវីដ១៩ ទេសចរទៅលេងខេត្តសៀមរាបធ្លាក់ចុះជាង៧០ភាគរយ


តាមរបាយការណ៍របស់មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យដឹងថា កាលពីឆ្នាំ​២០២០ ដែលជា​ឆ្នាំ​ផ្ទុះ​នូវ​ជំងឺកូវីដ​១៩ ខេត្ត​សៀមរាប ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួនជាង ១លាននាក់ ដែល​ចំនួន​នេះ ថយចុះប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០១៩ ដែលមាន​ភ្ញៀវទេសចរមក​លេង​ប្រមាណជាង​៤លាននាក់។

ក្នុង​ចំណោម​ភ្ញៀវទេសចរជាង១លាននាក់​ដែល​ទៅ​លេង​ខេត្តសៀមរាប កាលពីឆ្នាំទៅនោះ ក៏​មាន​ភ្ញៀវអន្តរជាតិចំនួនជាង ៤សែននាក់ និងភ្ញៀវទេសចរជាតិចំនួនជាង ៧សែននាក់៕



0 Reviews:

Post a Comment