Thursday, January 14, 2021

សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ព្រះរាជបុត្រច្បងរបស់ព្រះបរមរតនកោដ្ឋ យាង​ចូល​ព្រះ​ទិវង្គត --


សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៧៨​ព្រះវស្សា នៅ​សហរដ្ឋអាមេរិក ដោយ​ព្រះ​ជរាពាធ នា​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ (​ម៉ោង​នៅ​ប្រទេស​កម្ពុជា​)​។​

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ព្រះប្រសូតនៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ១៩៤៣ នាព្រះមហាប្រសាទខេមរិន្រ្ទ នៃព្រះបរមរាជវាំង ក្រុងចតុមុខមង្គល។

សម្តេច ជាព្រះរាជបុត្រាច្បងបំផុត នៃព្រះបាទសម្តេច នរោត្តម សីហនុ ជាមួយនិង ព្រះអង្គម្ចាស់ក្សត្រីយ៍ សុីសុវត្ថិ ពង្សសានមុនី ។ សម្តេចព្រះបរមរាមា ជាព្រះរាម មាតាទីទៃ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕





0 Reviews:

Post a Comment