ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ក្នុងការវិនិយោគបើករោងចក្រនៅកម្ពុជា ដែលគិតជាទុនសរុបប្រមាណ ១៣លានដុល្លារ។
រោងចក្រទាំង៣នោះរួមមាន ១.LAK SUN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន១៩៧កន្លែង។
២.“SINOKH PERFECT GARMENT CO., LTD” គម្រោងបង្កើតរោង ចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន១.៥៣៣កន្លែង។
ដោយឡែកតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម និងសម្ភារតុបតែងលម្អធ្វើអំពីឈើរបស់ក្រុមហ៊ុនDONGNAN (CAMBODIA) WOOD CO., LTD គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌានចេជាងហ្គរ័ជី ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន២២០កន្លែង៕
0 Reviews:
Post a Comment