Friday, December 18, 2020

លោកជំទាវ បាន ស្រីមុំ ត្រូវ​តែងតាំងជាអភិបាល​ខេត្ត​ប៉ៃលិន

 

យោង​តាម​ព្រះរាជក្រឹត្យ របស់ព្រះករុណាព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខានៅថ្ងៃនេះ បានសម្រេច​ធ្វើ​ការ​តែងតាំងលោកជំទាវ បាន ស្រីមុំ ជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ខណៈ​ដែល​លោក ផាន់ ចាន់ធុល អតីតអភិបាលខេត្តនេះ ត្រូវផ្លាស់មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​វិញ។


យោង​តាម​គេហទំព័រ Wikipedia លោកជំទាវ បាន ស្រីមុំ កើត​នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ​១៩៧៥ នៅ​ខេត្តប៉ៃលិន ហើយ​បាន​ក្លាយទៅជា​តំណាង​រាស្រ្ត​មណ្ឌលប៉ៃលិន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៃអណត្តិទី៥ នៃរដ្ឋសភា ២០១៣ឥ២០១៨។


លោកជំទាវ បាន ស្រីមុំ ក៏ជាភរិយារបស់​លោក អ៊ី ឈាន ដែលបច្ចុប្បន្ន​ជា​មន្រ្តីយោធាជាន់ខ្ពស់ និង​ជា​អតីត​អភិបាល​ខេត្ត​ប៉ៃលិន​ផងដែរ៕



0 Reviews:

Post a Comment