លោក Naris Suwannasang អាយុ៦០ឆ្នាំ ជាអ្នកនេសាទសមុទ្រនៅខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃបានក្លាយជាអ្នកមានត្រឹមមួយប៉ព្រិចភ្នែក ក្រោយពីគាត់បានប្រទះនឹងកម្អួតរបស់ត្រីបាឡែន ដែលមានទម្ងន់ប្រមាណជិត១០០គីឡូក្រាម និងលក់បានតម្លៃ ២,៤លានផោន ឬជាង ៣លានដុល្លារអាមេរិក។
កម្អួតត្រីបាឡែន ត្រូវគេចាត់ទុកថាជាកំណប់សមុទ្រ និងជាមាសអណ្តែត ដោយសារតែជាតិអាល់កុលដែលគ្មានក្លិនរបស់វាត្រូវបានគេយកទៅធ្វើជាក្លិនទឹកអប់មានរយៈពេលយូរ ហើយភាគច្រើនត្រូវបានប្រើប្រាស់នៅលើទឹកអប់ម៉ាកល្បី ដូចជា Chanel No5 ជាដើម។
តាមការចុះផ្សាយរបស់កាសែត DailyMail បានបញ្ជាក់ថា នៅព្រឹកមួយ ខណៈដែលលោក Naris Suwannasang កំពុងដើរនៅឆ្នេរសមុទ្រ គាត់ក៏បានប្រទះឃើញដុំពកស្រដៀងនឹងដុំថ្មស្លេកស្លាំងជាច្រើន បានបោកបក់មកទើរនៅលើឆ្នេរខ្សាច់។ ពេលនោះគាត់ក៏បានទូរស័ព្ទទៅបងប្អូនជីដូនមួយរបស់គាត់ឲ្យជួយគាត់យកដំថ្មនោះទៅផ្ទះដើម្បីពិនិត្យមើលថាជាអ្វី។
ក្រុមគ្រួសាររបស់គាត់បានធ្វើតេស្តិ៍លើដុំថ្មចម្លែកនោះដោយដុតវាជាមួយអំពូលភ្លើង ហើយវាបានរលាយដោយមានក្លិនស្អុយ។
យ៉ាងណាក៏ដោយ បន្ទាប់មកក៏មានពាណិជ្ជករម្នាក់បានទាក់ទងមកគាត់ ដោយផ្តល់ប្រាក់ចំនួន ៩៦០,០០០ បាតថៃឬ ២៣.៧៤០ ផោនក្នុងមួយគីឡូក្រាម ប្រសិនបើដុំថ្មចម្លែងនោះនៅមានគុណភាពល្អ។ ហើយបើសរុបទៅ សរុបទៅដុំថ្មចម្លែកដែលមានទម្ងន់១០០គីឡូក្រាមនេះ នឹងធ្វើឲ្យគាត់ទទួលបានតម្លៃ ៩៦,០០០,០០០ បាតថៃ ឬប្រហែល ២,៤ លានផោន ដែលស្មើនឹងប្រមាណ ៣,២លានដុល្លារអាមេរិក៕
0 Reviews:
Post a Comment