Sunday, December 27, 2020

អ្នកជំងឺកូវីដ១៩​នៅ​កម្ពុជា សល់តែ៤នាក់​ប៉ុណ្ណោះ ខណៈ​ថ្ងៃនេះជាសះស្បើយ​ចំនួន៤នាក់ និង​មិន​មានករណីឆ្លងថ្មី --

 

បើ​យោង​តាមទិន្នន័យរបស់​ក្រសួងសុខាភិបាលកម្ពុជា​ដែលចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២០នេះ​បាន​បង្ហាញថា អ្នកជំងឺកូវីដ​១៩​ដែល​កំពុង​សម្រាកព្យាបាល​នៅ​តាម​មន្ទីរពេទ្យរដ្ឋ គឺ​នៅសល់តែ៤នាក់ប៉ុណ្ណោះ ខណៈ​ដែល​នៅ​ថ្ងៃនេះ​មាន​អ្នកជំងឺ​៤នាក់បានជាសះស្បើយ និង​ពុំ​មាន​ករណីឆ្លងថ្មីទេ។

មនុស្សទាំង​៤នាក់ដែលបានជា​សះស្បើយ​នោះ ម្នាក់​គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និង៣នាក់ទៀត​ជាអ្នកធ្វើដំណើរ​ចូល​មក​កម្ពុជា។




0 Reviews:

Post a Comment