Friday, December 25, 2020

សមត្ថកិច្ច​ចុះបិទហាង «ស្រីនាង សម្រស់ធម្មជាតិ» នៅក្រុងសៀមរាបជាបណ្តោះអាសន្ន ក្រោយរកឃើញថាលក់ផលិតផលបំប៉នសុខភាពគ្មានច្បាប់

 


កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយមន្រ្តីនៃមន្ទីរសុខាភិបាលខេត្ត និងកម្លាំងមូលដ្ឋានដោយមានការសម្របសម្រួលពីលោក កេីត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះទៅដល់ហាង «ស្រីនាង សម្រស់ធម្មជាតិ» តាមបណ្តោយផ្លូវលោកតាណឺយ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។


ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានពិនិត្យឃេីញមាន ទីតាំងលក់ផលិតផលឱសថបំប៉នសុខភាពមានយីហោឈ្មោះ ស្រីនាង សម្រស់ធម្មជាតិ ដែលមានម្ចាស់ឈ្មោះ ម៉ុន ស្រីនាង ភេទ ស្រី អាយុ ៣០ឆ្នាំ គឺពុំមានច្បាប់អនុញ្ញាតបេីកអាជីវកម្មនិង ផលិតផលពុំមានចុះលេខប្រវេទន៍ ។

លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលការងារការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអោយដឹងថា : ចំណាត់ការរបស់សមត្ថកិច្ចមានដូចតទៅ

១-ចាប់យកផលិតផលដែលមិនមានចុះលេខប្រវេទន៍ចំនួន ០៤ មុខ ស្មេីនឹង ១៥ ប្រអប់ ។

២-មន្រ្តីនៃមន្ទីរសុខាភិបាលធ្វេីការផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង់ឱសថ ។

៣-ធ្វេីការប្រគល់វត្ថុតាងអោយទៅមន្រ្តីជំនាញសុខាភិបាល ។

៤-ធ្វេីកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្នដេីម្បីអោយម្ចាស់ទៅស្នេីរសុំច្បាប់អនុញ្ញាតពីមន្ទីរ ឬក្រសួងសុខាភិបាល ជាមុនសិន ទេីបអាចដំណេីរការឡេីងវិញបាន ៕




0 Reviews:

Post a Comment