Friday, December 25, 2020

ថ្ងៃនេះ អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកាម្នាក់ទៀត ជា​សះស្បើយ​ពីជំងឺកូវីដ​១៩ និង​គ្មានអ្នកឆ្លង​បន្ថែម

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅព្រឹក​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២០នេះ​ថា ថ្ងៃនេះ​គ្មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មីទេ តែមាន​ករណីជា​សះស្បើយ​ម្នាក់។

អ្នកជា​សះស្បើយ​នោះ ជាស្រ្តីជនជាតិខ្មែរ អាយុ​៤៥ឆ្នាំ ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជា​ម្តាយ​មីង​របស់​បុរស​អាយុ​៣៦ឆ្នាំ ដែល​បានជា​សះស្បើយ​កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២០៕




0 Reviews:

Post a Comment