Sunday, December 27, 2020

ចាញ់បោកមេខ្យល់ ត្រូវគេយកទៅប្រទេសចិនអស់១០ឆ្នាំ ឥឡូវ​បាន​ជួបជុំគ្រួសារវិញហើយ ---

 


ស្ត្រី​ម្នាក់​ដែល​ត្រូវ​ចាញ់បោកមេខ្យល់​នាំ​យកទៅ​លក់នៅប្រទេស​ចិន​អស់រយៈ​ពេលជិត​១០ឆ្នាំ ឥឡូវនេះនាង​បាន​មក​ជួបជុំ​ក្រុមគ្រួសារវិញ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ បន្ទាប់ពី​​បានធ្វើ​ច​ត្តា​ឡី​ស​ក្ក័ ១៤​ថ្ងៃ​នៅខេត្តព្រះសីហនុរួចមក។​

ភ្លាមៗនោះ ក្រុមការងារ លោកស្រី អ៊ូ ធីតា​ពៅ គួច ចំរើន បាន​ជូន​ដំណើរ​នាង​ទៅ​ដល់​ស្រុកកំណើតនៅ​ខណ្ឌដង្កោ រាជធានីភ្នំពេញ​ដោយ​សុវត្ថិភាព និង​បានជួបជុំ​គ្រួសារ ដោយមាន​ការសហការ​ណ៍​ចូលរួម​ពី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដួ​រម​នុស្ស អង្គការ​រតន​: និង​អាជ្ញាធរ​មូលដ្ឋាន​។

ក្នុងនោះដែរ ​លោកស្រី​អ៊ូ ធីតា​ពៅ គួច ចំរើន ក៏បាននាំនូវ​ការ​​សួរសុខទុក្ខ ផ្តាំផ្ញើរ ពី​លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ​ និង​បាន​ជួយឧបត្ថម្ភ នូវ​ថវិកាចំនួន ១លានរៀលផងដែរ។

0 Reviews:

Post a Comment