Tuesday, December 29, 2020

រកឃើញ​រថយន្ត របស់​ខ្មាន់កាំភ្លើង ដែល​បាញ់សម្លាប់មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ភ្នំពេញ​ហើយ


រថយន្ត​ដែល​ក្រុមខ្មាន់កាំភ្លើងជិះ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវរកឃើញ​នៅ​ព្រឹកនេះ នៅ​ចំណុច​ផ្លូវ​លេខ ៤២ (​ខាងកើត​ភ្នំ​រាប​) ក្នុងភូមិ​ស្វាយ​ឧ​ត្ត​ម សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ដោយ​រថយន្ត​នោះ​ត្រូវគេ​ដោះ​ផ្លាកលេខ​ចេញ ។ 

ទោះជា​យ៉ាងណាក៏ដោយ ស្លាកស្នាម​នៃ​ការខូចខាត ដោយ​ការប៉ះទង្គិច​គ្នា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បាន​បន្សល់​ជាការ​ដាក់បន្ទុក សម្រាប់​សមត្ថកិច្ច ដកហូត និង​ស្រាវជ្រាវ​បន្ត​។​

សមត្ថកិច្ច បានបញ្ជាក់​ថាៈ រថយន្ត​នេះ ត្រូវបាន​គេ​ដោះ​ផ្លាកលេខ​ចេញ ដោយ​ចត​អែប​កៀន​ផ្ទះ​តែម្តង​។ សមត្ថកិច្ច ក៏​កំពុង​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ ជាមួយ​ម្ចាស់ផ្ទះ ក្នុងភូមិ​ស្វាយ​ឧ​ត្ត​ម នេះ​ផងដែរ ។​


​ម្ចាស់ផ្ទះ​នេះ អះអាង​ប្រាប់​សមត្ថកិច្ច​ថាៈ កាលពី​ម៉ោង​ប្រហែល ២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ គាត់​បាន​ធុំក្លិន​ឈ្ងៀម នៅ​ជិត​ផ្ទះ ហើយ​គាត់ បាន​ចេញមក​មើល ក៏​ឃើញ​បុរស​ម្នាក់ បាន​ឡើង​ជិះ​ម៉ូតូ ចេញទៅ​បាត់ ដោយ​ទុក​រថយន្ត ចត​ចោល​​នៅទីនេះ​។​

ទោះបីជា​យ៉ាងណា សមត្ថកិច្ច បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​នេះ នាំយកទៅ​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ញាព​ន់​៕






0 Reviews:

Post a Comment