Wednesday, December 30, 2020

ពលករ​ដែលទើប​មក​ពី​ប្រទេស​ថៃចំនួន២នាក់ ត្រូវ​រកឃើញ​វិជ្ជមាន​កូវីដ​១៩ ---

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២០នេះ​ថា គេបានរកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ ទៅ​ពលករ​កម្ពុជា ដែលធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ។

ពលករទាំង២នាក់នោះ ម្នាក់គឺជា​ស្រ្តីអាយុ​៣៦ឆ្នាំ ស្នាក់​នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ ដោយ​មក​ដល់​កម្ពុជា​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​អ្នកជំងឺត្រូវ​បានដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង។

ចំណកពលករម្នាក់ទៀត ក៏ជាស្រ្តីដែរ អាយុ ៣៣ឆ្នាំ ស្នាក់​នៅ​ឃុំ​ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០២០ បច្ចុប្បន្នអ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យបង្អែក ខេត្ត​បាត់ដំបង



0 Reviews:

Post a Comment