Tuesday, December 29, 2020

កំពុងបើកលើផ្លូវសុខៗ ឆ្លង​ភ្លើងឆេះ​រថយន្ត​មួយ​គ្រឿងទាំងព្រឹក

 

រថយន្ត​មួយ​គ្រឿង​បាន​ឆេះ​ខ្ទេច​គ្មាន​សល់ ខណៈ​កំពុង​បើកបរ​តាមដងផ្លូវ កាលពីវេលាម៉ោង​ប្រមាណជិត ៦ព្រឹក ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១២៣ -១២៤ នៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ 

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះ ពាក់ស្លាកលេខ ភ្នំពេញ ២AA -០១៤៤ បើកបរដោយឈ្មោះង៉ែត ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ ដឹកធុងថ្នាំពណ៌សម្រាប់លាបផ្ទះ បានធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ។ នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានឆ្លងចរន្តឆេះហុយទ្រលោមបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍យករថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ពន្លត់ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងរថយន្តនេះមានដឹកតែថ្នាំពណ៌ត្រូវភ្លើងឆេះទាំងស្រុង សរុបថវិកាប្រមាណជាង២ម៉ឺនដុល្លា តែមិនបង្ករឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ៕




0 Reviews:

Post a Comment