Tuesday, December 29, 2020

ទាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍ដោះស្រាយមិនត្រូវ ដកកាំភ្លើងបាញ់ប្រហានាយរងព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញម្នាក់ស្លាប់


បុរសជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញម្នាក់ ត្រូវគេបាញ់ប្រហាជាច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ ហេីយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោងប្រមាណ ១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

ជនរងគ្រោះត្រូវ​គេ​បញ្ជាក់ថា មាន​ឈ្មោះ រ៉េត ស៊ីនេត ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល នាយរងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ។

តាមអ្នក​នៅ​ក្បែរ​កន្លែងកេីតហេតុថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបេីករថយន្តម៉ាក FORD ពណ៍ សពាក់ស្លាកលេខ ភ្នំពេញ 2BD–3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្ត lexus 300 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ សៀមរាប 2A-4546 មកបុកពីក្រោយបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ បន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នា ដោយភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។

បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្ខពួក២នាក់ទៀតបានដកកាំភ្លេីងមិនចាំម៉ាកបាញ់ប្រហាទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់ ទី១ ចំក្បាល ២គ្រាប់ទៀតចំដេីមទ្រូងនិងពោះ បន្ទាប់ពីបាញ់ប្រហារួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ៕






0 Reviews:

Post a Comment