តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសកម្ពុជានឹងចុះត្រជាក់ជាថ្មីម្តងទៀតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។
ក្នុងនោះបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានខេត្តប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងបាត់ដំបង សីតុណ្ហភាពអាចមានពី ១៦ ដល់១៨អង្សាសេ ហើយខេត្តដទៃ អាចមានពី ១៩-២១អង្សាសេ។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាព អាចមានពី ១៤-១៦អង្សាសេ។
សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអាចមានពី ២២-២៤អង្សាសេ៕
0 Reviews:
Post a Comment