Monday, December 7, 2020

គ្រាន់តែគេអត់ផឹក មេប៉េអឹមត្រពាំងប្រាសាទផ្ទុះ​កំហឹង បាញ់មន្រ្តីពន្ធដា​រ

 

មេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​ស្រុកព្រាំង​ប្រាសាទ នៃ​ខេត្ត​ឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ បាន​ផ្ទុះ​កំហឹងរហូត​ដល់​ដក​កាំភ្លើង​បាញ់​ប្រហារទៅ​លើ​មន្រ្តី​ពន្ធដារ​ ក្រោយ​ពី​មាន​ទំនាស់​ក្នុង​វង់ផឹកស៊ី ធ្វើ​ឲ្យ​កើត​រឿង​ក្តៅ​ក្រហាយ​រហូត​ដល់​ថ្នាក់​លើចាត់វិធានការ​ហៅ​​មក​សួរ​នាំថែមទៀតផង។


​បើ​តាម​លោក​ឧត្តម​សេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​បាន​បញ្ជាក់ថា ករណីនេះ លោក​ឧត្តម​សេនីយ៍ សៅ សុខា បាន​ឲ្យ​ខាង​អធិការ​កិច្ច​ចុះ​ទៅ​ធ្វើ​ការ​ពិនិត្យ ហើយ​មេ​បញ្ជា​ការ​ខេត្ត ក៏​បាន​ធ្វើរបាយការណ៍ និង​បាន​ហៅ​បុគ្គល​នោះ​មក​អង្គភាព​ហើយដែរ។

សូម​បញ្ជាក់ថា រឿង​រ៉ាវនៃជម្លោះនេះ គឺបាន​កើត​ឡើងនៅវេលាម៉ោងប្រមាណ១៩’៣០នាទី ថ្ងៃទី០៤-១២- ២០២០ នៅចំណុច ហាង តារា ស្ថិតនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដោយឈ្មោះ គង់ តារា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ មេបញ្ជាការ មូលដ្ឋាន អ ហ ស្រុកត្រពាំងប្រាសាទ បានដកកាំភ្លើងខ្លី ម៉ាកឡុក ១៩ បាញ់ចំនួន០១ គ្រាប់ គំរាម បង្ហើ ខាងលើក្បាលជនរងគ្រោះ ឈ្មោះនូវ សារ៉ាវ័ន្ត ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ ប្រធានការិយាល័យ ពន្ធដារ ខេត្តឧត្ដរមានជ័យ មានទីលំនៅ ភូមិបុរីរដ្ឋបាល សង្កាត់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្រោយ​ពី​ទាស់សម្ដីជាមួយឈ្មោះ នូវ សារ៉ាវន្ត័ ដោយ គង់ ដារ៉ា បង្ខំឲ្យផឹកស្រា ប៉ុន្តែ នូវ សារ៉ាវ័ន្ត មិនព្រមផឹក ពេលនោះ គង់ ដារ៉ា គំរាមបិទហាង ហើយក៏មានការ ឈ្លោះប្រកែកគ្នា រួចមក គង់ ដារ៉ា ក៏បានដក កាំភ្លើងខ្លី ម៉ាកឡុក១៩ បាញ់០១គ្រាប់ បង្ហើទៅ លើក្បាល ឈ្មោះ នូវ សារ៉ាវ័ន្ត តែម្ដង។

ពេុំលនោះ ក៏មានជម្លោះកើតឡើង រវាង គង់ ដារ៉ា ជាមួយ (ម្ចាស់ហាងតារា) ឈ្មោះ ទូច ពុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ បានបោកចាន នៅកន្លែង គង់ ដារ៉ា ផឹក បន្ទាប់មក ឈ្មោះ ម៉ៅស៊ី ណាត ហៅ ក្តាម ដែលជាមិត្តភក្កិ គង់ ដារ៉ា បានបោកកែវ ចំនួន០២ទៀត ដែលបណ្ដាល ខ្ទៀតអំបែងកែវទៅមុតដៃ គង់ ដារ៉ា មេអាវុធហត្ថស្រុកត្រពាំងប្រាសាទ ផងដែរ៕




0 Reviews:

Post a Comment