Monday, December 7, 2020

អ្នកទៅទិញ​ទំនិញ​នៅ​ហាង Zendo និង Pedro ចំនួន២នាក់ ត្រូវ​រកឃើញ​វិជ្ជមានកូវីដ​១៩​នៅព្រឹកនេះ ---

 

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០២០នេះ​បាន​បង្ហាញថា គេ​បានរកឃើញ​ករណីវិជ្ជមាន​ចំនួន២ករណី ដែលពាក់ព័ន្ធទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា។

ទាំង២ករណីនេះ ម្នាក់ជា​បុរស​ជនជាតិ​ខ្មែរ អាយុ២២ឆ្នាំ ស្នាក់​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ បាន​ទៅហាង Zendo បឹងកេងកង​កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០។ ចំណែក​ម្នាក់ទៀត ជាស្រ្តីជនជាតិខ្មែរ អាយុ​៣៥ឆ្នាំ ស្នាក់​នៅ​សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានទៅ​ហាង Pedro នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០៕





0 Reviews:

Post a Comment