លោកជំទាវ ឱ វណ្ឌឌីន បានប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានដែលបង្ហោះ និងចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកចំនួន៣ ដែលនិយាយពីវិធីសាស្ត្រព្យាបាលជំងឺកូវីដ១៩ ដោយខ្លួនឯង តាមរយៈការប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំបុរាណ។
លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងថា ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការផ្សាយឃោសនាទាំង៣អាក់ខោនខាងក្រោមនេះ។ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការបំពុលសង្គមបែបនេះឲ្យសោះ។ បើមានអាការៈមិនស្រួល សុំទៅព្យាបាលនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ចៀសវាងមានគ្រោះថ្នាក់ដល់ជីវិត។
លោកជំទាវ ក៏បានស្នើសូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផង ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានបំភ្លៃសង្គមបែបនេះ៕
0 Reviews:
Post a Comment