Sunday, November 29, 2020

អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍​២៨វិច្ឆិកា ចំនួន៨នាក់បន្ថែមទៀត​ត្រូវ​រកឃើញ​វិជ្ជមានកូវីដ​១៩ ---


តាមសេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កម្ពុជានៅព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកានេះ​បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន៨នាក់បន្ថែមទៀត ដែលសុទ្ធសឹងតែជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ ២៨វិច្ឆិកា ត្រូវ​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩។
អ្នកទាំង៨នោះ​រួម​មាន ៖- ស្រ្តីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ ស្នាក់​នៅ​សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មាន​ស្វាមី​ជាអនុ​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

- ស្រ្តីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់​នៅ​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមាន​ស្វាមីបម្រើ​ការ​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃក្រសួងមហាផ្ទៃ។

- ស្រ្តីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ ស្នាក់​នៅ​សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ជា​ម្តាយ​មីង​របស់អ្នកជំងឺកូវីដ​១៩ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា។

- ស្រ្តីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ស្នាក់​នៅ​សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាគ្រួសារ​អ្នក​បើកបររបស់អ្នកជំងឺកូវីដ​១៩ថ្មី ដែលរកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា។

- ស្រ្តីជនជាតិខ្មែរ ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ជាអ្នក​ប៉ះពាល់​ផ្ទាល់ជាមួយ​អ្នកជំងឺកូវីដ​១៩ថ្មី ដែល​រកឃើញ​ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា។

- បុរសជនជាតិខ្មែរ ស្នាក់​នៅ​សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយ​មីង​របស់អ្នក​ជំងឺកូវីដ​១៩ថ្មី ដែលរកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា។

 កុមារាជនជាតិខ្មែរ អាយុ ៧ឆ្នាំ ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជា​ក្មួយ​ប្រុស​របស់អ្នកជំងឺកូវីដ​១៩ថ្មី ដែលរកឃើញ​ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

- បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ ស្នាក់​នៅ​សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ដែលជាអ្នក​ប៉ះពាល់​អ្នកជំងឺកូវីដ​១៩ថ្មី ដែលរកឃើញ​ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។






0 Reviews:

Post a Comment