Monday, November 30, 2020

ផ្អាកការជួបជុំលើសពី២០នាក់​​ និង​ការរៀបអាពាហ៍ពិពាហ៍ រយៈ​ពេល១៥ថ្ងៃ


ក្នុង​សារ​ជា​សំឡេង​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី៣០ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានប្រាប់ទៅ​ដល់​អភិបាល​រាជធានីភ្នំពេញ ក៏​ដូចជា​អភិបាល​ខេត្តសៀមរាប ត្រូវ​ផ្អាកជាបន្ទាន់​នូវ​ការ​ជួបជុំមនុស្ស​ច្រើន, ការ​ប្រជុំ និង​ពិធីអាពាហ៍ពិពាហ៍​រយៈ​ពេល​១៥ថ្ងៃ​សិន ដោយ​គិត​ចាប់ពី​ពេលនេះតទៅ។

ការផ្អាកនេះ គឺក្រោយ​ពីមាន​សំណូមពរ​ពីក្រសួងសុខាភិបាល ក៏ដូចជា​ការផ្តល់អនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោក ក្រោយ​ពី​កម្ពុជា​កំពុង​តែជួប​នូវការ​ចម្លង​វីរុស​កូវីដ​១៩​ក្នុងសហគមន៍ជា​លើកដំបូង។

ជាមួយ​គ្នា​នេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​ប្រាប់ទៅ​ដល់​រដ្ឋមន្រ្តីក្រសួងអប់រំ ឲ្យ​គិតគូរពី​ការ​បិទសាលារៀន និង​បិទ​បវេសនកាល ហើយ​ការបើកបវេសនកាលឆ្នាំសិក្សា​ថ្មី ក៏​ត្រូវ​គិត​គូរ​ឡើងវិញ​ផងដែរ៕

0 Reviews:

Post a Comment