ក្រោយពីមានការបែកធ្លាយឯកសារនៅលើបណ្តាញសង្គមពាក់ព័ន្ធមនុស្ស៦នាក់ដែលវិជ្ជមានកូវីដ១៩បានមកកាន់ខេត្តកំពង់ចាមនោះ នៅរសៀលថ្ងៃទី១ ធ្នូ ម្សិលមិញ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការបំភ្លឺភ្លាមៗ ដោយថា មនុស្សវិជ្ជមានកូវីដ១៩ទាំង៦នាក់នោះ បានមកខេត្តកំពង់ចាមតាំងតែពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា មកម្ល៉េះ ដូច្នេះសូមអ្នកប្រើប្រាស់បណ្តាញសង្គមកុំយល់ច្រឡំថា ពួកគេបានធ្វើដំណើរមកទឹកដីខេត្តកំពង់ចាមក្នុងពេលថ្មីៗ ឬព្រឹកថ្ងៃទី១ ខែធ្នូឡើយ។
តាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ចាម មនុស្សទាំង៦នាក់នោះ បានមកកាន់ស្រុកព្រៃឈរ ដើម្បីសួរសុខទុក្ខបងប្អូនកាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ហើយក្រោយទទួលបានព័ត៌មាននេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរស្រុកបានចុះធ្វើការស្រាវជ្រាវអ្នកដែលប៉ះពាល់ដោយផ្ទាល់នឹងអ្នកទាំង៦នាក់ ហើយបានរកឃើញមនុស្សចំនួន៨នាក់ និងបានយកពួកគេមកពិនិត្យសុខភាព យកសំណាក និងបញ្ជូនពួកគេមកធ្វើចត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមេគង្គក្រុងកំពង់ចាមរួចហើយ។
សូមអានសេចក្តីបំភ្លឺ៖
្ក
0 Reviews:
Post a Comment