Sunday, November 29, 2020

ការប្រឡងឌីប្លូមដំណើរការធម្មតានៅថ្ងៃនេះ ជា​មួយ​ការ​ប្រកាស​បិទ​បវេសនកាលឆ្នាំសិក្សា២០១៩-២០២០ --

 


នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បេក្ខជនជាង​១៥ម៉ឺននាក់ កំពុង​ចូល​រួម​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ ឬឌីប្លូម ខណៈ​កាលពីយប់មិញ ក្រសួងអប់រំ ក៏​បានប្រកាស​ពី​ការ​បិទ​បញ្ចប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ត្រឹម​ចុង​ខែវិច្ឆិកានេះ។

កាលពីយប់មិញនេះ (២៩ វិច្ឆិកា) ក្រសួងអប់រំ បាន​ចេញ​ប្រកាស​បញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ របស់គ្រឹះស្ថានសិក្សាសាធារណៈ លើកលែងតែសិស្សថ្នាក់ទី៨ និងទី១២ ដែលត្រូវប្រឡងសញ្ញាបត្រ។ រីឯគ្រឹះស្ថានសិក្សាឯកជនវិញ ត្រូវបិទរយៈពេល២សប្តាហ៍ ហើយប្តូរទៅរៀនអនឡាញ លើកលែងសិស្សថ្នាក់ទី១២ ដែលត្រូវបន្តរៀននៅសាលា។

ការសម្រេចបញ្ចប់​ឆ្នាំ​សិក្សា​២០១៩-២០២០ របស់​ក្រសួងអប់រំនេះ គឺក្នុងគោលបំណងការពារការឆ្លងរាលដាលកូវីដ-១៩ក្នុងសហគមន៍ ក្រោយករណីស្ត្រីម្នាក់ឆ្លងមិនដឹងប្រភព និងបន្តទៅសមាជិកផ្សេងទៀតក្នុងគ្រួសាររបស់គាត់៕






0 Reviews:

Post a Comment