ក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៩ខ្សែនៅក្រុងសៀមរាបនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកំណត់ហៅករណីចម្លងកូវីដ១៩ដែលផ្តើមពីភរិយាអគ្គនាយកពន្ធនាគារថា ជា «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។
សម្តេចតេជោបានបញ្ជាក់ថា ករណីនេះ គឺជាករណីដំបូងរបស់កម្ពុជា ដែលកូវីដ១៩បានឆ្លងចូលសហគមន៍ ពោលគឺក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ មាន១៥ករណី។
សម្តេចតេជោបានបញ្ជាក់ថា អ្វីដែលចាប់អារម្មណ៍នោះ គឺករណីឆ្លងបានស្ថិតក្នុងចង្កោមមន្រ្តីក្រសួងមហាផ្ទៃ និងក្រុមគ្រួសាររបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ។
យ៉ាងណាក៏ដោយ ចំពោះព្រឹត្តិការណ៍នេះ សម្តេចបានចេញបញ្ជាឲ្យប្រមូលធ្វើតេស្តអ្នកពាក់ព័ន្ធឲ្យលឿន និងក្នុងទ្រង់ទ្រាយធំ ដែលតាមការប៉ាន់ប្រមាណ គឺមានមនុស្សចំនួនជាង៣ពាន់នាក់នឹងត្រូវយកសំណាកទៅពិនិត្យ៕
0 Reviews:
Post a Comment